យកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពសេវាសាធារណៈ
ព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ តាមរយៈ ១) ការចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរ, ២) ការចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ៣) បង្កើនប្រសិទ្ធភាពសេវាសាធារណៈ (សេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និងសេវាសំណូមពរ) ដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័ស និងមានប្រសិទ្ធភាពបំផុត។ សម្តេចតេជោ ហ៊ុន សែន រំលឹកបន្ថែមចំពោះគ្រប់ក្រសួង/មន្ទីរ និងខេត្ត ក្រុង ត្រូវបង្កើតក្រុមជំនួយការតាមដានវាយតម្លៃការងារ និងក្រុមការងារតាមដានស្រង់ព័ត៌មាន របាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋនៅក្នុងទំព័រ Facebook សម្តេច ហើយត្រូវឆ្លើយតប និងដោះស្រាយជូនពលរដ្ឋអោយបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចុងក្រោយថា គ្រប់ក្រសួង/មន្ទីរត្រូវតែយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចអោយបានលឿន មានប្រសិទ្ធ…