ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃច័ន្ទនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរីកចម្រើនរបស់សាលាភូមិន្ទរដ្ឋបាល ហើយក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំណែទម្រង់ក្នុងវិស័យអប់រំទាមទារនូវការគ្រប់គ្រងដ៏ល្អ ជាពិសេសនាយកសាលាដែលធ្វើការនៅទីនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទ្រឹស្តី គឺត្រូវផ្សារភ្ជាប់ការអនុវត្តន៍ជាក់ស្តែង ដូច្នេះកម្មសិក្សាទាំងអស់ទាំងក្នុងសាលាភូមិន្ទរដ្ឋបាល សាលាពេទ្យ និងសាលាកសិកម្ម គឺសុទ្ធតែទាមទារឲ្យមានការចុះអនុវត្តន៍ជាក់ស្តែង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានទេទីបញ្ចប់សម្រាប់អ្នកសិក្សា សូម្បីតែមន្រ្តីរាជការ ក៏ត្រូវបន្តសិក្សារៀនសូត្របន្ថែម។ សម្តេចតេជោ បានបន្ថែមថា មន្រ្តីដែលប្រកាន់ភាពអភិរក្សនិយម ដែលធ្វើឲ្យមន្រ្តីថ្នាក់ក្រោមជួបឧបសគ្គ…