បុណ្យរុក្ខទិវា! សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រឡាញ់ ដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានបានគ្រប់ៗគ្នា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស «បុណ្យរុក្ខទិវា» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។ នៅលើ Page Facebook នាថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជាតិ ដែលសំបូរព្រៃឈើ គឺបានជួយយ៉ាងច្រើនដល់បញ្ហាកាត់បន្ថយ ការបម្រែបម្រួលអាកាសធាតុ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «អបអរសាទរបុណ្យរុក្ខទិវា ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បុណ្យរុក្ខទិវាបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សា សម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ»។ ជាមួយគ្នានោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា…