FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃពុធ ៨រោច ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ «អនុក្រឹត្យស្តីពីការដាក់ឱ្យ ប្រើប្រាស់ស្តង់ដានីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍» នៅក្នុងកម្ពុជា។ សិក្ខាសាលានោះ មានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងអ្នកពាក់ព័ន្ធចំនួន១៦៤នាក់។ សិក្ខាសាលានេះ មានគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារ គម្រោងអភិវឌ្ឍន៍ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈដាក់ចេញនូវវិធានរួមដែលកំណត់ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនៃគោលការណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារនៃការងារដោះស្រាយផលប៉ះពាល់ ក៏ដូចជាការងារធ្វើលទ្ធកម្មដី។ លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការបែងចែកដោយសមធម៌ នូវផលនៃកំណើន សេដ្ឋកិច្ចដែលកម្ពុជាយើងកំពុងទទួលបាន។ ជាក់ស្តែង, ស្តង់ដានីតិវិធីនេះ ត្រូវបានរៀបចំឡើង សំដៅធានាថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយ…