ឆ្នាំ២០១៨ ការសាងសង់នៅកម្ពុជាមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារ, ភ្នំពេញមានអគារខ្ពស់ចាប់ពី៥ជាន់ឡើងជាង ១ពាន់អគារ

FN​​ ៖ ពេញមួយឆ្នាំ២០១៨នេះ ការសាងសង់នៅកម្ពុជាមានប្រមាណ ២,៨៦៧គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដីការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។​​​ របាយការណ៍បានបញ្ជាក់ គម្រោងសំណង់ទាំងនេះ សាងសង់លើផ្ទៃដីចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ។ តែបើតាមរបាយការណ៍នេះគម្រោងសំណង់នៅឆ្នាំ២០១៨ មានការថយចុះជិត ១៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៧ គម្រោងសាងសង់មានរហូតដល់ទៅ ៣,០៥២គម្រោង ជាមួយទុនវិនិយោគប្រមាណ ៦,៤២៨,៧៩៤,១៧៩ដុល្លារ។ ក្នុងរបាយការណ៍របស់ក្រសួង បានឲ្យដឹងផងដែរថា គម្រោងសាងសង់ទាំងនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង មានចំនួន ២៤៥គម្រោង មានទុនវិនិយោគប្រមាណ ៤,៨២៩,១៧៣,៨៥៤ដុល្លារ ហើយស្ថិតក្រោមសមត្ថកិច្ចសាលារាជធានី-ខេត្ត ចំនួន ២,៦២២ ជាមួយទុនវិនិយោគប្រមាណ ៣៩៩,៨១៨,៦៦៨ដុល្លារ។ របាយការណ៍បន្តថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៨ មានចំនួន ២,៤២០គម្រោង ជាមួយទុនវិនិយោគប្រមាណ ១,៨៣៥,៤១៦,៩១២ដុល្លារ ស្នើនឹង ១៨,៤៧១ខ្នង ហើយអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ មានចំនួន ១១០អគារ។ ដោយឡែកបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨…

អ្នកប្រើប្រាស់អគ្គិសនីតាមតូបលក់ ក្នុងផ្សារត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ទទួលបានការបញ្ចុះថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩

FN​ ៖ អគ្គិសនីកម្ពុជា (EDC) តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ពីការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់តាមតូបលក់ ក្នុងផ្សារនានា។​ EDC បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គិសនីកម្ពុជាសូមជម្រាបជូនថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថ្លៃលក់អគ្គិសនីឆ្នាំ ២០១៩ ខុសពីបញ្ជីថ្លៃលក់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដូច្នេះអគ្គិសនីកម្ពុជា សូមបង្ហាញជូននូវបញ្ជីថ្លៃលក់ដូចខាងក្រោម។ ចំពោះអ្នកប្រើប្រាស់តាមតូបលក់ក្នុងផ្សារនានា ត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ដែលទិញចេញពីខ្សែបណ្តាញចែកចាយសាធារណ: តាមតង់ស្យុងទាប ដែលមានថ្លៃ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩នេះតទៅ ដោយចាប់ផ្តើមពីផ្សារនៅក្នុងរាជធានីភ្នំពេញ និងបន្តបន្ទាប់ផ្សារតាមខេត្តនានា»៕