ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់៨រូប
FN ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រោសព្រះរាជទានគោរមងារជូនមន្រ្តីជាន់ខ្ពស់ទាំង៨រូប គឺជារួមចំណែកសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការទទួលបាននូវសុខសន្តិភាពហើយនោះ កម្ពុជាក៏កំពុងជំរុញសេដ្ឋកិច្ច ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យកម្ពុជារត់ទាន់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ត្រូវជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ * សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ គឺជាតម្រូវការចាំបាច់…