សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»

– សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា – សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក – ឯកឧត្តម លោកជំទាវ លោក លោស្រី ជាប្រតិភូ នៃប្រទេសជាសមាជិកនៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក – ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ នៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក ស្តីពី ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានរៀបចំឡើងនាពេលនេះ។ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអង្គការ អេភីភីអេហ្វ (APPF) ប្រទេសសង្កេតការណ៍ និងអង្គការដៃគូទាំងអស់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដី អង្គរនៃខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។ រាជរដ្ឋាភិបាល…