សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រៀនរស់តាមរបៀបថ្មីក្នុងបរិបទ កូវីដ-១៩ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី សម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងទីនេះ។ សូមធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមុននេះ កម្មវិធីនេះគឺគ្រោងចាប់ផ្ដើមនឹងធ្វើសម្ពោធកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ប៉ុន្តែពេលនោះ ជាអកុសល ព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើង និងបានញាំញីព្រះរាជាណាចក្រកម្ពុជា ស្ទើរតែធ្លាក់ទៅក្នុងអន្លង់មរណៈ។ យើងបានលើកពេលវេលានោះ រហូតមកដល់ពេលនេះ។ ថ្ងៃនេះ ខ្ញុំក៏ចង់បញ្ជាក់ជូនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ក៏ដូចជា សម្ដេច ឯកឧត្តម លោកជំទាវ ដែលចូលរួមនៅនៅទីនេះ (ថា)នេះហើយ ដែលហៅថា ការរស់នៅតាមរបៀបថ្មីក្នុងបរិបទ កូវីដ-១៩ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី។ ពីសាលដែលដាក់បាន ២ ពាន់នាក់ យើងដាក់ត្រឹមតែមនុស្ស ៥ រយនាក់តែប៉ុណ្ណោះ។ កូវីដ-១៩ អាចបំផ្លាញយើងបាន ក៏ប៉ុន្តែ កូវីដ-១៩ ក៏មិនអាចទប់ស្កាត់នូវដំណើរឈានទៅមុខរបស់យើងទេ។ កូវីដ-១៩ អាចរារាំងយើងក្នុងមួយរយៈ…