ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បើកការដ្ឋានសាងសង់ផ្លូវ៤ខ្សែនៅឃុំសំពៅពួន ស្រុកកោះធំ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ
FN ៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងខេត្តកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកកោះធំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិចុះបើកការដ្ឋានសាងសង់ផ្លូវចំនួន ៤ខ្សែ ជូនប្រជាពលរដ្ឋក្នុងឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។ ផ្លូវទាំង៤ខ្សែដែលបើកការដ្ឋានសាងសង់នោះ មានផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១,៣៣៥ម៉ែត្រ និងផ្លូវលំគ្រួសក្រហមចំនួន ២ខ្សែ ប្រវែង ២,២៤០ម៉ែត្រ គ្របដណ្តប់ចំនួន ៥ភូមិ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងរំពឹងថា ពេលសាងសង់រួចរាល់ផ្លូវទាំង ៤ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីឃុំសំពៅពូន ទៅកាន់រាជធានីភ្នំពេញ។ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនប្រជាពលរដ្ឋផងដែរពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ លោក ស៊ុន ចាន់ថុល បានថ្លែងកើតចេញពីកិច្ចខិតខំនេះ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើន ប្រជាពលរដ្ឋ…