យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៥៧៨គ្រឿង និងផាកពិន័យ២៤៧គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៥២៥គ្រឿង
FN៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៦៥គ្រឿង រកឃើញល្មើសច្បាប់៥៧៨គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ៣៣១គ្រឿង និងផាកពិន័យ២៤៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ។ របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២៥០៧គ្រឿង អប់រំ១៧៨គ្រឿង និងផាកពិន័យចំនួន១១៥គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៥២៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៩,៤៨៥គ្រឿង រកឃើញយានយន្តល្មើស ៨,១៤០គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ៤,៧៣៣គ្រឿង និងផាកពិន័យ៣,៤០៧គ្រឿង (ម៉ូតូ៨៨ភាគរយ)៕