ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៃតំបន់ជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៥,៧៦៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបកម្មករ កម្មការិនីចំនួន ១០ឆ្នាំទៅមុខទៀត។ * សម្តេចតេជោ បានថ្លែងថា ស្នាមថើបនៅរបស់កម្មការិនីនៅកម្ពុជា មិនជាប់ក្រែមដូចស្នាមថើបរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការស្វាគមន៍ដ៏ក្លៀវក្លារបស់បងប្អូនខ្មែរនៅអូស្ត្រាលី ដែលជាការស្វាគមន៍មួយដ៏ជាក់លាក់សម្រាប់មេដឹកនាំកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានផ្តាំក្រុមអ្នករៀបចំបាតុកម្មប្រឆាំងសម្តេចនៅអូស្ត្រាលីថា វាជារឿងគួរឲ្យខ្មាសអៀនព្រោះកៀរគរមនុស្សបានតិចតួចប៉ុណ្ណោះ។ * សម្តេចតេជោ បានថ្លែងថា កុំថាឡើយនៅក្នុងប្រទេស…