សម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីការតែងតាំង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានពន្យល់អំពីការតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ ជាមួយគ្នានេះ សម្តេចក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់មន្រ្តីមួយចំនួន នៅលើកាសែតខេមបូឌាដេលីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការមុននេះបន្តិចយ៉ាងដូច្នេះ៖ «តើនាយករដ្ឋមន្ត្រី មានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួន មិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រី មានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រី ដែលហៅទូរស័ព្ទ ៥ដង មិនចូលឬទេ? និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មាន សុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ?(សុំមើលលិខិតក្រសួងមុខងារសាធារណៈនិងចំណារនាយករដ្ឋមមន្រ្តី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ…