រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បង្ហាញក្តីជឿរជាក់ថា ស្រូវអង្ករកម្ពុជាឆ្នាំនេះនឹងមិនធ្លាក់ថ្លៃទេ ព្រោះមានតម្រូវការច្រើន!
FN ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានលើកឡើងដោយក្តីជឿរជាក់ថា តម្លៃស្រូវអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះ នឹងមិនធ្លាក់ថ្លៃនោះទេ ដោយសារតែស្រូវអង្ករមានតម្រូវការច្រើននៅលើពិភពលោក រួមទាំងមានការចុះកិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើន ក្នុងការនាំចេញផងដែរ។ ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី និងការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោនសម្រាប់ រយៈពេល៥ឆ្នាំ រវាងកម្ពុជា និងបង់ក្លាដេស នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនជឿរថា តម្លៃស្រូវធ្លាក់ចុះនោះទេ ព្រោះមានតម្រូវការច្រើនណាស់នៅលើពិភពលោក ក៏ដូចជាប្រទេសដទៃទៀតដែរ។… ឆ្នាំនេះកម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដេសចំនួន២៥ម៉ឺនតោន យើងមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញទៅបង់ក្លាដេស»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចាត់ទុកថា ការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ ជាមួយបង់ក្លាដេសនេះ សំដៅធ្វើពិពិធកម្ម ទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេស ធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដទៀតថា យើងអាចនឹងសហការគ្នាបន្ថែមទៀតជាមួយនឹងបង់ក្លាដេស ទៅលើវិស័យកសិកម្ម ដើម្បីជួយផ្ដល់នូវជំនួយកសិផល ទៅបង់ក្លាដេសនៅពេលក្រោយបន្ថែមទៀត តែជំហានទីមួយនេះយើង ធ្វើការងាររឿងស្រូវអង្ករសិន ប្រសិនបើការនាំចេញរវាងកម្ពុជា និងបង់ក្លាដេស មានភាពងាយស្រួលនោះ យើងនឹងបន្ដលក់កសិផលផ្សេងៗទៀត ទៅបង់ក្លាដេសបន្ថែមទៀត។ សូមបញ្ជាក់ថា…