សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសុខសន្តិភាព ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា និងប្រារព្វពិធីបុណ្យទានទៅតាមប្រពៃណីទំនៀមទម្លាប់ពីដូនតា ដោយគ្មានការបង្ខិតបង្ខំ
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ជាថ្មីម្តងទៀត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាពរបស់ប្រទេសកម្ពុជា ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពពេញបរិបូរណ៍ ក្នុងការជ្រើសរើសជំនឿសាសនាតាមចិត្តរបស់ខ្លួន និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យទាន តាមទំនៀមទម្លាប់ ដោយគ្មានការបង្ខិតបង្ខំ ឬគៀបសង្កត់អ្វីឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវតថភាពជាក់ស្តែង ដែលប្រជាជនកម្ពុជា រៀបចំពិធីឆ្លងឆ្នាំ៣ដងក្នុងមួយឆ្នាំ គឺចូលឆ្នាំសកល ចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ដែលនេះសបញ្ជាក់ពីភាពសម្បូរសប្បាយរបស់កម្ពុជា តាមរយៈតម្លៃនៃសន្តិភាព។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ដល់ជនរួមជាតិខ្មែរ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាក ឲ្យបានគង់វង្ស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្វះតែ១ថ្ងៃទៀតដាច់ខែមករា ហើយចូលឆ្នាំចិន ក៏នឹងមកដល់ក្នុងពេលឆាប់ៗ បន្ទាប់ពីចូលឆ្នាំសកលកន្លងទៅនេះ។ ពិតណាស់ កម្ពុជាយើងចូលឆ្នាំ៣ដងក្នុង១ឆ្នាំ ទាំងសកល, ឆ្នាំចិន និងឆ្នាំខ្មែរ។ ពីមុនយើងមិនសូវឃើញមានបងប្អូនសែនចិនច្រើនទេ ប៉ុន្តែសព្វថ្ងៃនេះគឺមានកាន់តែច្រើនឡើងៗ។ ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា ក៏ដូចជាការអបអរប្រារព្វបុណ្យទាន…