រាជរដ្ឋាភិបាលសម្រេចឲ្យមានការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ តាមប្រព័ន្ធ Online ដោយទូទាត់តាមរយៈ Credit Card
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានសម្រេចឲ្យគ្រឹះស្ថានអង្គរ ដែលទទួលខុសត្រូវ ប្រមូលចំណូល និងលក់ប័ណ្ណចូលទស្សនាតំបន់អង្គរនោះ រៀបចំឲ្យមានការលក់ប័ណ្ណតាមប្រព័ន្ធ Online ដោយភ្ញៀវទេសចរអាចទូទាត់មានរយៈ Credit Card ។ ការសម្រេចជាគោលការណ៍នេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល អាណត្តិទី១ លើកទី៥ នាព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបានបញ្ជាក់ថា «ក្នុងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាលក់ប័ណ្ណ ឲ្យកាន់តែប្រសើរឡើងថែមទៀត អង្គប្រជុំក៏បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំអភិវឌ្ឍការលក់ប័ណ្ណតាមប្រព័ន្ធ Online និងទូទាត់តាមរយៈ Credit Card»។ ក្រៅពីនេះ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើរបៀបវារៈមួយចំនួនទៀតដូចជា៖ ១៖ អង្គប្រជុំបានវាយតម្លៃខ្ពស់ លើការគ្រប់គ្រងការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គររបស់គ្រឹះស្ថានអង្គរ ដោយសម្រេចបានការប្រមូលចំណូល មានការកើនឡើងចំនួន៤.២១%…