សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្រ្តីដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយជិត១០០តោន ក្រោយបង្ក្រាបពីឈ្មួញខុសច្បាប់នៅទូទាំងប្រទេស ដែលមានតម្លៃជិត៦លានដុល្លារ
FN ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានដុតកម្ទេចចោលនូវគ្រឿង សម្អាងក្លែងក្លាយប្រមាណជិត១០០តោន ដែលរឹបអូសពីឈ្មួញទុច្ចរិតបានជាបន្តបន្ទាប់កាលពីកន្លងទៅ ដែលគ្រឿងសម្អាងទាំងនេះ នឹងបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាពិសេសចំពោះអ្នកប្រើប្រាស់តែម្តង។ ការដុតកម្ទេចនេះបានធ្វើឡើង នៅទីលានចាក់សំរាមនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏មានការចូលរួមពីតតំណាងស្ថានទូត ស្ថាប័នតុលាការ រួមទាំងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតផងដែរ។ សម្តេច ស ខេង បានលើកឡើងថា គ្រឿងសម្អាងទាំងនេះ សុទ្ធតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ចំពោះអ្នកប្រើប្រាស់ ដូច្នេះសមត្ថកិច្ចត្រូវតែរឹតបន្តឹងបន្ថែមទៀតក្នុងការទប់ស្កាត់ ហើយត្រូវតែស្វែងរកជនដែលប្រព្រឹត្តមកផ្តន្ទាទោស។ សម្តេចក្រឡាហោម បានបានលើកឡើងថា អ្នកលក់គិតតែពីលុយ ប៉ុន្តែអ្នកប្រើប្រាស់ គឺមានបញ្ហាសុខភាព ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំធ្វើយ៉ាងណា ទប់ស្កាត់វាឲ្យមានប្រសិទ្ធិភាពបំផុត ដើម្បីប្រជាជន និងសង្គមខ្មែរទាំងទាំងមូល។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់សមត្ថកិច្ចទាំងអស់គប្បី ណែនាំឲ្យកាន់តែសកម្មបន្ថែមទៀតដល់បងប្អូន ប្រជាពលរដ្ឋឲ្យយល់ដឹងបន្ថែមទៀត ទាក់ទងនឹងផលិតផលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានជម្រុញដល់សមត្ថកិច្ចទាំងអស់ ត្រូវតែបំពេញភារកិច្ច របស់ខ្លួនឲ្យបានត្រូវត្រឹមដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋ ហើយត្រូវតែចាត់វិធានការភ្លាមៗ…