លោក អ៉ិត សំហេង ប្រកាសឲ្យវិស្វករជាតិ-អន្តរជាតិនៅកម្ពុជា រួសរាន់ទៅចុះបញ្ជីនៅគណៈវិស្វករកម្ពុជា
FN ៖ ក្នុងកិច្ចប្រជុំលើកដំបូងជាមួយក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈនេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានដាក់ចេញទិសដៅការងារមួយចំនួន ជំរុញឲ្យសមាជិកគណៈវិស្វករកម្ពុជាបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារ ក្នុងនោះលោកក៏បានជំរុញឲ្យបណ្ដាវិស្វករជាតិ-អន្តរជាតិនានានៅកម្ពុជា រួសរាន់ទៅចុះបញ្ជីនៅគណៈវិស្វករកម្ពុជាផងដែរ។ ផែការការងារអនុវត្តបន្តដែលលោក អ៉ិត សំហេង ដាក់ចេញក្នុងឱកាសនោះ រួមមាន៖ * កែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបង្កើតលិខិតបទដ្ឋានផ្សេងៗ ដើម្បីសម្របសម្រួលក្នុងការធ្វើសមាហរណកម្មអាស៊ាន * រៀបចំនីតិវិធីក្នុងការវាយតម្លៃវិស្វករតាមស្តង់ដារអាស៊ាន និងនីតិវិធីវាយតម្លៃ ដើម្បីឲ្យមានការទទួលស្គាល់វិស្វករបរទេស * កសាងឯកសារគតិយុត្តវិស្វកម្មឲ្យមានលក្ខណៈសមស្របទៅនឹងឯកសារ ដែលប្រើប្រាស់ក្នុងអាស៊ាន * ជំរុញឲ្យវិស្វករជាតិចូលរួមជាអតិបរមាក្នុងសន្និសីទ និងសិក្ខាសាលាថ្នាក់ជាតិ-អន្តរជាតិ ដើម្បីឲ្យទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត * ត្រៀមបើកវគ្គបណ្តុះបណ្តាលដែលទាក់ទងទៅនឹងវិស័យវិស្វកម្ម តាមផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិល ដែលបានគ្រោងទុក * ត្រៀមរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាអាណត្តិទី២ * ជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់វិស្វករជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវវិស្វកម្មនៅកម្ពុជា ឲ្យមកបំពេញបែបបទសុំចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីឲ្យស្របតាមច្បាប់កម្ពុជា * ជំរុញការចុះបញ្ជីយុវវិស្វករអាស៊ាន និងវិស្វករអាស៊ានឲ្យបានច្រើនទៅតាមការគ្រោងទុក * ចុះត្រួតពិនិត្យ តាមដាន…