សម្តេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់, ឧប. កែ គឹមយ៉ាន ជាប្រធាន អមដោយអនុប្រធាន និងសមាជិក១៧រូប
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស ដើម្បីបន្តយុទ្ធនាការបង្ក្រាបបទល្មើស ដ៏ស្មុគស្មាញមួយនេះ ដែលកំពុងរាតត្បាតពេញ សង្គមជាតិ។ នេះបើតាមសេចក្ដីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សេចក្ដីសម្រេចដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខានៅថ្ងៃទី០១ ខែកុម្ភៈ បានបញ្ជាក់ថា គណៈកម្មការចម្រុះមួយនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយ អនុប្រធាន៧រូប និងសមាជិក១០រូប។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានបង្កើតគណៈកម្មការមួយចំនួនផងដែរ រួមមាន៖ ទី១.គណៈកម្មការទទួលបន្ទុកអនុវត្តន៍វិធានការរដ្ឋបាល ដែលមាន លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអគ្គលេខាធិការ អនុប្រធាន និងសមាជិកចំនួន១៩រូប, ទី២.គណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ តាមច្រកដែលមាន…