ការវិភាគពីការផ្អាកពិធីបុណ្យអុំទូក ជាការប្រមាថ មិនអាចទទួលយកបាន
ថ្ងៃ ៥ វិច្ឆិកា ២០១៥ ជាអធិបតីនៃពិធីសម្ពោធគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយ/លូ ក្រោមជំនួយឥតសំណងនៃប្រទេសជប៉ុន ដំណាក់កាលទី ៣ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាកំពស់ទឹក ទន្លេមេគង្គ ដែលត្រូវបានព្យាករណ៍ថានឹងមានកំពស់ត្រឹមតែ ៤,២០ ម៉ែត្រ ធៀបទៅតាមធម្មតា ជុំវិញ ៧ ម៉ែត្រ គឺជាហេតុផលចម្បងក្នុងការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ សម្តេចតេជោ បានចាត់ទុកការធ្វើអត្ថាធិប្បាយដោយមជ្ឈដ្ឋានតាំងខ្លួនជាអ្នកវិភាគ និងប្រឆាំងថា ការផ្អាកពិធីបុណ្យអុំទូក មកពីមានការព្រួយបារម្ភពីការធ្វើបាតុកម្មប្រឆាំងរបស់បក្សសង្គ្រោះជាតិ ជាការប្រមាថដ៏ព្រហើន មិនអាចទទួលយកបាន។