ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៤០នាទី, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។ * សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចជាថ្មីថា ជំងឺកូវីដ១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែក៏បានធ្វើឱ្យមានកាលនុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។ *…