សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សរបស់កម្ពុជា ទាំងមិនបានសហការ និងនិយាយជាមួយគ្នាជាមុន !
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក៏បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយលោកស្រី មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ នៅក្នុងទីក្រុងក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សកម្ពុជា ទាំងមិនបានសហការជាមួយគ្នា និងមិនបាននិយាយជាមួយគ្នាជាមុន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីយើងមានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀតរបស់ការិយាល័យសិទ្ធមនុស្សប្រចាំកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់ មុននឹងការវាយតម្លៃ ដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ»។ ក្នុងជំនួបដ៏កម្រនោះ លោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានលើកឡើងថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។…