សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ យុវជនស្នេហាវិស័យកីឡាទាំងអស់ ចូលរួមរត់ប្រណាំងអបអរសាទរទិវាជនពិក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ យុវជន យុវតីដែលស្នេហាវិស័យកីឡា ចូលរួមរត់ប្រណាំងទាំងអស់គ្នា នៅក្នុងពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ ដើម្បីលើកកម្ពស់ សិទ្ធិជនពិការ។ ពិធីរត់ប្រណាំងអបអរសាទរទិវាជនពិការ នឹងរៀបចំធ្វើដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Faebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «គាំទ្រនិងលើកស្ទួយជនពិការ គ្រប់វិស័យ សូមជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។ សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់គ្នា»។ គួរបញ្ជាក់ថា ពិធីរត់ប្រណាំងខាងលើនេះ…