ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ
FN ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦ ដែលបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បានកើតឡើងនៅអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង កាលពីខែធ្នូ ២០០៩ ពេលដែលលោកនៅជាអនុប្រធានាធិបតីនៅឡើយ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងរហូតដល់ទៅ៨ បានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់សម្រាប់ អភិវឌ្ឍន៍រហូតដល់ ៤០០លានដុល្លារ។ * សម្តេចតេជោ ហ៊ុន…