កម្ពុជា និងនេប៉ាល់ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈជាច្រើន ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅនេប៉ាល់ចុងឆ្នាំនេះ
FN ៖ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាជាច្រើនរវាងកម្ពុជា និងនេប៉ាល់ គ្រោងនឹងធ្វើឡើងជាមួយនៅចុងឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់។ ការបង្ហាញពីគម្រោងនៃកិច្ចព្រមព្រៀងនេះត្រូវបានរំលេចឡើង នៅក្នុងជំនួបសំណេះសំណាលការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក ខាតហ្កា ប្រាសាដសាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ម៉ោងនៅញូវយ៉ក។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនេប៉ាល់ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ ពិភាក្សាគ្នារៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។ ពិសេសការរៀបចំនូវកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខាជាមួយគ្នា។ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ដែលគ្រោងធ្វើនាពេលនោះមានដូចជា៖ សេចក្តីប្រកាសរួមនៃដំណើរទស្សនកិច្ច, កិច្ចព្រមព្រៀងលើកលែងទិដ្ឋការលើលិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគ, អនុស្សារណៈស្តីពីការពិគ្រោះពិភាក្សាខាងនយោបាយ រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន…