ជាង១ឆ្នាំទឹកប្រាក់ជិត ៧លានដុល្លារ ត្រូវបានឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន
FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ទឹកប្រាក់ជិត ៧លានដុល្លារសហរដ្ឋអាមេរិកហើយ ត្រូវបានឧបត្ថម្ភជូនដល់កម្មការិនីពេលពួកគេសម្រាលកូនក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្រោយពីបានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មការិនីពេលសម្រាលកូន ដើម្បីជួយសម្រាលផលលំបាកនានារបស់ពួកគេ។ សម្តេចតេជោ បានសម្រេចឲ្យឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល សម្រាប់កម្មការិនីសម្រាលកូន១, ៨០ម៉ឺនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀល សម្រាប់អ្នកសម្រាលកូនភ្លោះ៣។ ការឧបត្ថម្ភនេះបានចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨។ លោក អ៉ិត សំហេង បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់។ ក្នុងនោះកូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន ១៥នាក់។ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។ សម្រាប់ឆ្នាំ២០១៩នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនជិត ១ម៉ឺន…