ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានឆ្លងទន្លេទៅកោះប៉ែន ដែលសាងសង់ដោយកូនខ្មែរ និងថវិការបស់រាជរដ្ឋាភិបាលតម្លៃ ១៣លានដុល្លារ
FN ៖ ស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្ពានកោះប៉ែន គឺជាស្ពានឆ្លងទន្លេទី២ហើយ ដែលបានលេចចេញជារូបរាងនៅលើទឹកដីនៃខេត្តកំពង់ចាម បន្ទាប់ពីស្ពានគីហ្សូណា ខណៈដែលស្ពានឆ្លងទន្លេមួយទៀត គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់។ ស្ពានគីហ្សូណា និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានដែលសាងសង់ឡើងដោយបរទេស និងប្រើប្រាស់ថវិកាជំនួយ និងកម្ចីរបស់បរទេស ដោយឡែកស្ពានកោះប៉ែន ត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល ហើយក៏សាងសង់ឡើងដោយដៃកូនខ្មែរផងដែរ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលបានចូលរួមស្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ដៃទន្លេមេគង្គឆ្លងពីក្រុងកំពង់ចាម មកកាន់កោះប៉ែន កោះត្រុំ…។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះតទៅនៅពេលកម្ពុជាប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់ គឺកម្ពុជាអាចសាងសង់ស្ពានឆ្លងកាត់ទន្លេនៅគ្រប់កន្លែងទាំងអស់។ *…