កម្ពុជាគាំទ្រ និងលើកទឹកចិត្តប្រទេសសមាជិកអាស៊ាន ខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កម្ពុជាគាំទ្រ និងលើកទឹកចិត្ត ដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន គាំទ្រ និងលើកទឹកចិត្តដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៉ីសរបស់អាស៊ាន»។ ទស្សនទានអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (ASEAN Outlook on Indo-Pacific) គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីធានានូវសន្តិភាព ស្ថេរភាព និងសន្តិសុខ ក្នុងតំបន់ និងជាគំនិតផ្ដួចផ្ដើមបរិយាប័ន្ន និងបំពេញបន្ថែម លើនិម្មាបនកម្មតំបន់អាស៊ាន (ASEAN Regional…