FN ៖ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា សរុប ៤,២៦៤នាក់។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។
ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើចំនួន៤លើករួចមកហើយ។ ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០,២០២១ និង២០២២ ដោយសារតែការ រាតត្បាត នៃជំងឺ កូវីដ ១៩។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។
- សម្តេចតេជោ ហ៊ុន សែន ចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខានការធ្វើជាម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានតម្រូវការអភិវឌ្ឍប្រទេស។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដោយសារឃើញស្ថានភាពលំបាករបស់កីឡាករ និងកីឡាការិនី ទើបកន្លងទៅសម្តេចបានចាត់ចែងឱ្យរៀបចំ មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ការព្យាបាលពួកគេ។
- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងការងារ និងសុខដុមរម្យនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឱ្យមានប្រសិទ្ធភាព។
- សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតប្រើប្រាស់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល។ ដូចនេះក្នុងដំណាក់កាលចុងក្រោយនេះ បើមានករណីចាំបាច់បន្ទាន់ អនុញ្ញាតឱ្យដោះស្រាយចំណាយមុន ទើបរៀបចំសក្ខីបត្រទូទាត់ក្រោយ។
- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត ទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។
- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការ និងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍ឱ្យទទួលបានជោគេជ័យ។
- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី។
- សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ នៅពេលជួបការរំខាន ឬកកស្ទះលើការធ្វើចរាចរណ៍ កំលុងពេលដឹកកីឡាករ កីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទនភាពជាតិ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម មិនយកលុយនោះឡើយ ទាំងភ្ញៀវខ្មែរ និងបរទេស។
សម្តេចតេជោ ហ៊ុន សែន សូមដាក់ចេញនូវបទបញ្ជានិង ជាគោលការណ៍សំខាន់ៗដូចខាងក្រោម៖
១៖ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសុខដុមរមនាការងារក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ជាពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឲ្យមានប្រសិទ្ធភាព។
២៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតប្រើប្រាស់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដូច្នេះក្នុងដំណាក់កាលចុងក្រោយនេះ បើមានករណីចាំបាច់បន្ទាន់ អនុញ្ញាតឲ្យដោះស្រាយ ចំណាយមុន ទើបរៀបចំសក្ខីបត្រទូទាត់ក្រោយ ដោយត្រូវមានការឯកភាពជាគោលការណ៍របស់សម្តេចពិជ័យសេនា ប្រធាន គ.ជ.ប.អ ។ ក្នុងករណីចាំបាច់ សម្តេចពិជ័យសេនាអាចស្នើសុំគោលការណ៍ ឬ ការណែនាំពីនាយករដ្ឋមន្រ្តី ។
៣៖ រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះត ទៅ ។
៤៖ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការ និង ទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំ ព្រឹត្តិការណ៍ឲ្យទទួលបានជោគេជ័យ ។
ហ៊ត សេងហោ, [03-Apr-23 6:09 PM]
៥៖ សូមសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែម កម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី ។
៦៖ ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួត សូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬ រថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ។