កម្ពុជា មោទន នឹងវឌ្ឍនភាពរបស់ខ្លួន
សម្តេចតេជោ បានថ្លែង ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពទៅលើការរីកចំរើនរបស់ខ្លួនជាពិសេស ក្នុងការរក្សាបានសន្តិភាពពេញលេញ, ស្ថេរភាពនយោបាយរឹងមាំ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ។