កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង
FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។ សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជាថ្មីម្តងទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។ ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាទាមទារឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា កូរ៉ខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ…