គ.ជ.ប៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភ្នាក់ងារគណបក្សនយោបាយទាំង១២ ចូលសង្កេតមើលការបោះឆ្នោតជាង១០ម៉ឺននាក់!
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបង្ហាញថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភ្នាក់ងារគណបក្សនយោបាយទាំង១២ បានដាក់ពាក្យចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង១០ម៉ឺននាក់។ ភ្នាក់ងារគណបក្សនយោបាយដែលចូលរួម សង្កេតមើលការបោះឆ្នោតរួមមាន៖ អ្នកសង្កេតមើលការបោះឆ្នោតពេញសិទ្ធិចំនួន ៥៨,៦២៧នាក់ (ស្រី១១,៧៦២នាក់) អ្នកសង្កេតមើលការបោះឆ្នោតបម្រុងចំនួន៤៦,៧២១នាក់ (ស្រី១១,២៣០នាក់) សរុបទាំងអស់ចំនួន ១០៥,៣៤៨នាក់ (ស្រី២២,៩៩២នាក់)៕