សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យលោក ចម ប្រសិទ្ធ ដោះស្រាយតម្លៃទឹកនៅភ្នំពេញជាបន្ទាន់ ក្រោយមានការរិះគន់ និងប្រតិកម្មពីប្រជាពលរដ្ឋ, នាយករដ្ឋមន្ដ្រី ឲ្យសងប្រាក់ទៅប្រជាពលរដ្ឋវិញ ចំពោះលុយដែលយកលើស

FN ៖ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងលោក ឯក សុនចាន់ រដ្ឋលេខាធិការ ចុះទៅដោះស្រាយបញ្ហាទឹកជាមួយ រដ្ឋាករទឹក បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើនខុសពីការអំពាវនាវរបស់សម្ដេច នាពេលបច្ចុប្បន្ននេះ។ ​ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសឲ្យសងលុយទៅប្រជាពលរដ្ឋវិញផងដែរ បន្ទាប់ពីយកថ្លៃលើសនាពេលកន្លងទៅនេះ។ ប្រតិកម្មរបស់ប្រមុខនៃរាជរដ្ឋាភិបាលខាងលើនេះ បានកើតមានឡើងក្រោយពី បញ្ហាតម្លៃទឹកនៅរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ រិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់ក្នុងរយៈពេលថ្មីកន្លងមកនេះ ពោលចាប់តាំងពីខាងរដ្ឋាករទឹក កំណត់ឲ្យប្រជាពលរដ្ឋបង់ថ្លៃទឹកមួយខែម្ដង ដែលកាលពីមុនគឺបង់២ខែម្ដង។ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗឲ្យដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋវិញ នៅលើ Facebook របស់សម្ដេចនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំទើបបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក។ ខ្ញុំបានបញ្ជាឲ្យទេសរដ្ឋរដ្ឋមន្រ្តី…