ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាង២ពាន់នាក់ នាព្រឹកថ្ងៃនេះ
FN ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុបចំនួន ១១ដងហើយ ចាប់តាំពីឆ្នាំ២០០៣ ដែលស្ថិតក្នុងក្របខណ្ឌអង្គការអាស៊ីអឺរ៉ុបនៅឡើយនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យា ដែលបានអភិវឌ្ឍន៍ពីអង្គការផ្នែកបណ្តុះបណ្តាលមួយ រហូតក្លាយជាសាកលវិទ្យាល័យ។ សម្តេចថា សមិទ្ធផលនេះមិនមែនជារឿងងាយស្រួលនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានរបស់ជាតិ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ បានចូលរួមអបអរសាទរដល់ជយលាភី និងអំពាវនាវឲ្យពួកគេបន្តខិតខំពង្រឹង សមត្ថភាពបន្ថែមតាមរយៈការអប់រំនេះបន្តទៅទៀត។…