លោក ថោង ខុន៖ ពានដែលប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខនេះ គឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ
FN ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួន នាំយកពានរង្វាន់ដ៏ពិសេសមួយទៀតប្រគល់ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ពានរង្វាន់ប្រធានអូឡាំពិកអន្តរជាតិ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលខាងមុខនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ រដ្ឋមន្រ្តី ថោង ខុន បានអះអាងថា៖ នេះគឺជាកិត្តិយសប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាពបំផុតចំពោះ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ និងសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងបំផុតចំពោះពានរង្វាន់នេះ។ លោករដ្ឋមន្រ្តីបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ គណកម្មាធុការអូឡាំពិកអន្តរជាតិ បានតាមដាននិងស្គាល់ច្បាស់ អំពីសភាការណ៍ស្តារនិង អភិវឌ្ឍន៏វិស័យកីឡានៅកម្ពុជា ដែលបានចាប់ផ្តើមឡើងវិញ ពីគ្រូបង្វឹក និងកីឡាករល្បីៗដែលនៅសេសសល់តិចតួច ពីការកាប់សម្លាប់របស់ពួកប៉ុលពត។ ក្នុងបរិការនេះប្រសិនបើប្រទេសជាតិកម្ពុជាគ្មានសន្តិភាព ថ្នាក់ដឹកនាំគ្មានឆន្ទះ នយោបាយ មោះមុត វិស័យកីឡានៅកម្ពុជា មិនអាចរីកចំរើនដូចសព្វថ្ងៃបានឡើយ។…