សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីប្រមូលចំណូល ជាពិសេសគយ និងពន្ធដារ ស្ថិតក្នុងជនអាទិភាព ដើម្បីការចាក់វ៉ាក់សាំងកូវីដ១៩
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅក្នុងជនអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលដំបូងនេះ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មានទទួលបាន។ សេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល ស្ដីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល ជាពិសេស មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចារឯកភាព លើលិខិតលេខ ១៣៦៧ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុញ្ញាតឱ្យមន្ត្រីប្រមូលចំណូល ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងជនអាទិភាព ដើម្បីការចាក់វ៉ាក់សាំងកូវីដ១៩។ តាមរយៈសេចក្ដីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្នុងដំណាក់កាលដំបូងនេះតែម្ដង តាមគោលការណ៍ស្ម័គ្រចិត្តចំពោះ៖ * មន្ត្រីរាជការទទួលបន្ទុកប្រមូលចំណូល…