អនុព័ន្ធយោធាថ្មីវៀតណាម នឹងខិតខំជំរុញសន្ទុះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ

FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រំពឹងថា អនុព័ន្ធយោធាវៀតណាមថ្មី ប្រចាំកម្ពុជានឹងចូលរួមចំណែកជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងឱកាសដែល លោកអនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា, លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើបបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។ មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះការចូលកាន់តំណែងរបស់អនុព័ន្ធយោធាវៀតណាមថ្មី ដែលនឹងចូលរួមចំណែកក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារក្នុងអាណត្តិការទូតយោធារបស់ លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ…

កត្តាចម្បងក្នុងការជំរុញឱ្យស្ថាប័ន-កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន ត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប

FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កត្តាចម្បងក្នុងការជំរុញឱ្យស្ថាប័ន-កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេសកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។ ការលើកឡើងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។ ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែន បានអំពាវនាវមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តចូលរួមពង្រឹងលើកកម្ពស់នូវវប្បធម៌នៃការគោរពផ្តល់តម្លៃគ្នា និងឈរលើមូលដ្ឋានផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅរួម គឺការពង្រឹងអង្គភាពដើម្បីការពារជាតិ និងការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជារូបនេះ បានបញ្ជាក់ថា ជាពិសេស រាល់ការទទួលស្គាល់ចំពោះបុគ្គលណាមួយ គឺសុទ្ធតែផ្តើមចេញពីស្មារតីខិតខំប្រឹងប្រែង និងសកម្មភាពស្នាដៃការងារជាក់ស្តែងរបស់បុគ្គលនោះ គឺដូចទៅនឹងគ្រាប់ពេជ្រដែលទទួលបានការដុសខាត់រហូតមានពន្លឺចែងចាំង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

FN៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។ រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏សែនស្ងប់ស្ងាត់កាលពីជាង៤០ឆ្នាំមុន បានបង្ហាញនូវវត្តមានស្ពានអាកាស និងផ្លូវក្រោមដីថ្មីមួយទៀតហើយ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាស្ពានអាកាស និងផ្លូវក្រោមដី សាងសង់ឡើងដោយមានផ្លូវប្រទាក់ក្រឡាគ្នាខ្វែងខ្វាត់ជាងស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់រួចរាល់ដទៃទៀត។ សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលជាងមួយម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ។ * សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកចរាចរណ៍នៅលើស្ពានអាកាស និងផ្លូវក្រោមដី ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។…