ទុនវិនិយោគពីបរទេសប្រមាណ១៣០០លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងវិស័យរ៉ែ និងប្រេងកាត សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ
FN ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌ នៃលំហូរទុនវិនិយោគពីបរទេស បណ្ដាគម្រោងវិនិយោគ ដែលសម្រេចអនុម័តរួច ឬត្រៀមអនុម័តក្នុងឆ្នាំ២០១៩ ក្នុងវិស័យរ៉ែ និងប្រេងកាត មានទំហំប្រមាណជាង១,៣០០លានដុល្លារ ដែលនឹងជំរុញធ្វើឲ្យវិស័យរ៉ែ និងប្រេងកាត ក្លាយជាប្រភពលំហូរទុនវិនិយោគពីបរទេសដ៏ធំមួយ សម្រាប់ឆ្នាំ២០១៨-២០១៩ខាងមុខនេះ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤-២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល។ បើតាមលោក ស៊ុយ សែម ប្រសិទ្ធិផលរបស់ក្រសួងរ៉ែ និងថាមពល នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបាននូវឱកាស សេដ្ឋកិច្ចសង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ បន្ថែមលើផលប្រយោជន៍ ពីការពង្រឹងបាននូវទំហំ និងមូលដ្ឋានសារពើពន្ធរបស់ជាតិ ហើយសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្ពោះទៅបណ្ដាឆ្នាំខាងមុខនៅអាណត្តិក្រោយនេះ គឺជាពេលវេលាដែលវិស័យរ៉ែ និងថាមពល ត្រូវបានចាប់ផ្ដើមការ ប្រមូលផលយ៉ាងពេញលេញ ពីរាល់ការវិនិយោគកន្លងមក។ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការពង្រឹងបានប្រសិទ្ធិភាពអភិបាលកិច្ចខ្ពស់ លើការគៀងគរប្រមូលចំណូលជាតិពីវិស័យរ៉ែ និងប្រេងកាត ដែលក្នុងរយៈពេលនៃអាណត្តិនេះ…