ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកដោះបំណុល មុនពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចាកចេញពីប្រទេសនៅថ្ងៃស្អែក ទៅចូលរួមប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ បើទោះបីថា ក្រោយចូលឆ្នាំខ្មែរ សូម្បីតែថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ក៏មិនមានផងនោះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ដោះបំណុលអោយហើយ នៅសាកលវិទ្យាល័យធនធានមនុស្ស ដែលយើងបានរៀបចំកម្មវិធីរួមមកហើយ។ លើកនេះ គឺជាលើកទី ១៤ ដែល ខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមជាមួយសាកលវិទ្យាល័យដើម្បីប្រគល់ជូននូវសញ្ញាបត្រ សម្រាប់ជ័យលាភី ដែលបានបញ្ចប់ការសិក្សា តាំងពីនៅក្នុងក្របខណ្ឌនៃអង្គការក្រៅរដ្ឋាភិបាលមួយ រហូតមកដល់ក្លាយខ្លួនជាសាកលវិទ្យាល័យមួយ ដែលរួមចំណែកផ្ដល់ការបណ្ដុះបណ្ដាលនូវធនធានមនុស្ស។ ការធ្វើអោយកើតឡើង ជារឿងលំបាក តែការធ្វើអោយមាននិរន្តភាព ទើបជាការលំបាកជាង បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងដំណើររីកចម្រើនរបស់សាកលវិទ្យាល័យនេះ។ ខ្ញុំព្រះករុណាខ្ញុំ តែងតែលើកជារឿយៗថា ការធ្វើអោយកើតឡើង វាជារឿងលំបាកមួយហើយ ក៏ប៉ុន្តែ អ្វីដែលលំបាកជាងនេះទៀត គឺនិរន្តរភាពរបស់វា។ ការធ្វើអោយកើតឡើងនូវសាលាមួយ ឬមន្ទីរពេទ្យមួយ ឬក៏ប្រឡាយទឹកមួយ វាជាការលំបាក ប៉ុន្តែ លំបាកជាងនេះទៀត តើត្រូវធ្វើយ៉ាងម៉េចអោយមាននិរន្តរភាព? កន្លែងខ្លះធ្វើបានហើយ ប៉ុន្តែមិនអាចដំណើរការទៅបាន។ កន្លែងខ្លះធ្វើអោយខូតខាត…