សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
សុខសប្បាយទេទាំងអស់គ្នា? ឥឡូវគួរសួរសំណួរមួយមុន? អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់លើកដៃមើល? នាងៗមានផ្ទៃពោះអត់ហូបទេ? ពូនិយាយ នំប៉័ងកុំភ្លេចហូប។ អ្នកដែលហត់គឺពូទេ។ ឯក្មួយៗ អ្នកស្ដាប់តេះនំប៉័ងទៅ ទឹកសុទ្ធ ទឹកក្រូចនៅហ្នឹងមានហើយ។ អ្នកចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ លើកដៃមើល? សួរអញ្ចេះម្ដង អ្នកដែលមិនបានចាក់មានប៉ុន្មាននាក់? មិនមែនថាមិនចង់ចាក់ទេ គឺគ្រូពេទ្យមិនឲ្យចាក់ហ្នឹងករណីដំបូង។ ក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ ថាគេស្រាវជ្រាវទៅ គេមិនឲ្យចាក់អ្នកណាដែលមានជំងឺហឺត។ ជំងឺហឺតហ្នឹងមិនបានសេចក្ដីថាគេមិនឲ្យចាក់រហូតទេ គឺគេមិនឲ្យចាក់ពេលមនុស្សហ្នឹងកំពុងហឺត។ បន្ទាប់ពីបាត់ហឺត គេឲ្យចាក់ហើយ។ ប៉ុន្ដែពេលហ្នឹងយើងមិនច្បាស់ដែរ។ ពេទ្យថាអ្នកដែលមានជំងឺហឺតមិនអាចចាក់បានទេ។ ក្រោយមកបានកែតម្រូវ បានជាបានចាក់គ្រប់គ្នា។ ឥឡូវសួរសំនួរមួយទៀត កាលពី២០១៨ ពូក៏មកកន្លែងហ្នឹងដែរ។ ពី ២០១៨ រហូតមកដល់ពេលនេះ ៥ ឆ្នាំ។ អញ្ចឹងកាលពីពេលហ្នឹងក្មួយៗ ប៉ុន្មាននាក់បានមកជួបពូ? លើកដៃមើល។ អីយ៉ាស់ ច្រើនដែរតើ។ កូវីដ-១៩ មិនទាន់ធ្វើអីយើង ឲ្យតែចេះការពារខ្លួនជីវិតរបស់យើងនៅ តាមរយៈវិធានការសុខាភិបាល។ យើងខិតខំធ្វើក្នុងរយៈពេលកន្លងទៅ។ ក្មួយៗក៏បានអនុវត្ដនូវវិធានការសុខាភិបាល ដែលបានដាក់ចេញ បូកនឹងក្មួយៗបានទទួលវ៉ាក់សាំង។ ពូដឹង ពេលហ្នឹងយើងកំពុងចាក់ស្រោច(វ៉ាក់សាំង)នៅភ្នំពេញនិងខេត្តកណ្ដាល។ ប្រជាជនមួយចំនួនបានឆ្លងពីខេត្តនានាទៅចាក់នៅខេត្តកណ្ដាលនិងភ្នំពេញតែម្ដង។ ហេតុតែចង់ចាក់វ៉ាក់សាំង។…