ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីពិសារបាយសាមគ្គី ជាមួយ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។ ពិធីពិសារបាយសាមគ្គី ជាមួយសមាគមខ្មែរ-ចិន នាពេលនេះបានធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាព ត្រូវបានចូលនិវត្តន៍។ សូមបញ្ជាក់ថា សមាគមខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩០ គឺជាសមាមស្របច្បាប់ដែលបង្កើតឡើងដោយជនជាតិចិន និងសហគមចិននៅកម្ពុជា ព្រមទាំងបានទទួលកាអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន…