ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប៊្រុចសែល
FN ៖ នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប្រ៊ុចសែល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអតីតបក្សប្រឆាំងហ៊ានប្រកាសគំរាមកំហែងរារាំងដល់ក្រុមអ្នកគាំទ្រសម្តេច ដែលនេះបង្ហាញថា ពួកគេមិនទាន់កាន់អំណាចហ៊ានគំរាមកំហែងបងប្អូនបែបនេះ ចុះទំរាំពួកគេកាន់អំណាចទៀត តើយ៉ាងណាទៅ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែង កិច្ចប្រជុំអ្វីផ្សេងៗសម្តេចអាចបោះបង់ចោលបាន ប៉ុន្តែជំនួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងនេះគឺមិនអាចជាដាច់ខាត។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនខ្មែររស់នៅអឺរ៉ុបថា កម្ពុជាមានកិត្តិយសទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកនេះ គ្មានអីលើកឡើងអំពីកម្ពុជាទេ មានតែសម្រេចផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០។ * សម្តេចតេជោ ហ៊ុន សែន…