រាជរដ្ឋាភិបាលដាក់ផែនការឲ្យពន្ធដារប្រមូលចំណូល ឲ្យបាន១៧០០លានដុល្លារ ក្នុងឆ្នាំ២០១៧ និងពី១៩០០លានដុល្លារ ទៅ២០០០លានដុល្លារ ឆ្នាំ២០១៨
FN ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការឲ្យ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ឲ្យបានតាមច្បាប់ ថវិកាដែលបានកំណត់ ដោយឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាប្រមូលចំណូលពន្ធឲ្យបាន ក្នុងរង្វង់១,៧១៥លានដុល្លារ ហើយនៅឆ្នាំ២០១៨ មានផែនការប្រមូលចំណូលពន្ធឲ្យបាន ពី១,៩០០លានដុល្លារទៅ២,០០០លានដុល្លារ។ បើតាមលោក គង់ វិបុល ចំណូលពន្ធរបស់កម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាជាមធ្យម ២០% ក្នុង១ឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០១២ ចំណូលពន្ធមានត្រឹមតែ៧០០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ គឺត្រូវប្រមូលឲ្យបាន ១៧០០លានដុល្លារ ដែលបានកើនឡើង១ពាន់លានដុល្លារ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ ស្តីពីបច្ចុប្បន្នភាព នៃការកែទម្រង់ប្រព័ន្ធពន្ធដារកម្ពុជា និងកាតព្វកិច្ចសារពើពន្ធនានា ពិសេសពន្ធលើប្រាក់ចំណូល ដែលមានការចូលរួម ពីលោកឧកញ៉ា លោក លោកស្រី តំណាង សមាគម…