សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗចំពោះ លោក មាស នី ជុំវិញការលើកឡើងរឿងកោះហៅរដ្ឋមន្រ្តី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានធ្ងន់ៗលោកបណ្ឌិត មាស នី អ្នកវិភាគសង្គម និងនយោបាយនៅកម្ពុជា អំពីការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា រំលោភរដ្ឋធម្មនុញ្ញ ចំពោះការមិនឱ្យរដ្ឋមន្រ្តី៣រូប ចូលបំភ្លឺតាមគម្រោងកោះហៅ របស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន) ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក មាស នី បានរិះគន់ចំពោះការមិនអនុញ្ញាតឱ្យរដ្ឋមន្រ្តី ៣រូបទៅបំភ្លឺ។ លោក មាស នី បានថ្លែងប្រាប់កាសែត Cambodia Daily ដែលមានជំហរគាំទ្របក្សប្រឆាំងថា «ការរារាំងមិនឲ្យរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា គឺជាការរំលោភបំពាន លើរដ្ឋធម្មនុញ្ញច្បាស់ក្រឡែត។ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញចែងថា គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញ រដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន»។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ « នែ៎…