ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា
FN ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេសការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅ ការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…