ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង

FN ៖ សមិទ្ធផលដ៏វិសេសវិសាលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀត របស់កម្ពុជា​តភ្ជាប់តំបន់ភ្នំភាគពាយ័ព្យប្រទេស ទៅកាន់តំបន់សមុទ្រភាគនិរតី ពោល​គឺ​ផ្លូវជាតិលេខ​១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រូវបានរៀបចំសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដែលរៀបចំឡើងយ៉ាងមហោឡារិក និងប្រកបដោយក្តីរីករាយនាំព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានវិលត្រឡប់មកស្រុកវាលវែងជាថ្មី ដើម្បីសម្ពោធសមិទ្ធផលផ្លូវជាតិលេខ១០ ដែលជាផ្លូវដ៏មានឧត្តមប្រយោជន៍ ខណៈកាលពីជាងមួយឆ្នាំមុន សម្តេចបានអញ្ជើញសម្ពោធអគារសិក្សានៅវិទ្យាប្រមោយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា តំបន់ស្រុកវាលវែង ជាអតីតតំបន់សង្គ្រាម តែក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បានប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាមក្លាយទៅជាតំបន់អភិវឌ្ឍ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា…