ជប៉ុនប្តេជ្ញាគាំទ្រអាស៊ាន និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ លើកការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព
FN ៖ រដ្ឋាភិបាលជប៉ុនបានរៀបចំកិច្ចពិភាក្សាមួយ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ក្រោមប្រធានបទ «ការកសាងអនាគតរបស់អាស៊ី» សំដៅបង្ហាញ ភាគីពាក់ព័ន្ធរបស់អាស៊ានថា ជប៉ុនប្តេជ្ញាគាំទ្រអាស៊ាន និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។ នៅក្នុងកិច្ចពិភាក្សានោះ មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងវាគ្មិនជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗជាច្រើននាក់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧។ កិច្ចពិភាក្សាដែលជាផ្នែកមួយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៧នេះ ក្នុងគោលបំណងបង្ហាញភាគីពាក់ព័ន្ធអាស៊ានថា ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់របស់ជប៉ុន មានសារៈសំខាន់ និងចាំបាច់ចំពោះកំណើនសេដ្ឋកិច្ច និងណែនាំនូវអ្វីដែលជប៉ុន អាចជួយបាន។ របៀបវារៈនៃវេទិកានេះផ្តោតទៅលើ «អ្វីជាចំណុចសំខាន់ នៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់អាស៊ាន? និងតើអាស៊ានមានយុទ្ធសាស្ត្រដូចម្តេច ក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនង និងកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព»។ លោក…