ប្រមុខ គ.ជ.ប៖ គោលបំណងធំរបស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីបោះឆ្នោតត្រឹមត្រូវ និងរាប់សន្លឹកឆ្នោតដោយយុត្តិធម៌ មានតម្លាភាព
FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងធំៗចំនួន២ របស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពត្រឹមត្រូវ ដោយធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំ ត្រូវតែមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយមួយទៀត រាប់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ គ្មានលំអៀង និងមានតម្លាភាព។ លោកថ្លែងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងជាតិ-អន្តរជាតិ លើសេចក្ដីព្រាងបទបញ្ជា និងនិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «គោលបំណងរបស់អុំ គឺមានតែ២ទេ ដែលធំជាងគេ ទី១ គឺធ្វើម៉េចឲ្យបញ្ជីបោះឆ្នោតល្អបំផុត គ្រប់អាយុបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យត្រឹមត្រូវ គ្មានលំអៀង ហើយដល់ដំណាក់កាលទី២ គឺការរាប់សន្លឹកឆ្នោតដែលគេបានស្ដែងចេញនូវបណ្ដាឆន្ទៈ ដែលគេប្រើសិទ្ធិគេ រាប់ឲ្យបានយុត្តិធម៌បំផុត គឺមានតែ២ហ្នឹងឯង ដែលជាគោលដៅធំបំផុតរបស់ គ.ជ.ប»។ លោកបន្តថា ការងារទាំងអស់នេះ គ.ជ.ប បានសម្រេចយ៉ាងត្រចេះត្រចង់រួចមកហើយ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់…