សម្តេចតេជោ ហ៊ុន សែន បន្តព្រមានខ្លាំងៗលើអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវតែទទួលខុសត្រូវចំពោះការបង្កើតបដិវត្តន៍ពណ៌ ដែលបណ្តាលឱ្យមានសង្រ្គាម និងសម្លាប់មនុស្សរាប់លាននាក់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានខ្លាំងៗដល់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ដែលបានបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅមជ្ឈឹមបូព៌ានោះ ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលបណ្តាលឱ្យមានសង្គ្រាម និងការសម្លាប់មនុស្សរាប់លាន។ ជាមួយគ្នានេះ សង្រ្គាមនេះក៏បានបណ្តាលឱ្យពលរដ្ឋនៅមជ្ឈឹមបូព៌ាជាច្រើន ត្រូវភៀសខ្លួនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យរក្សាសន្តិភាពនៅកម្ពុជាឱ្យបាន កុំឱ្យធ្លាក់ក្នុងសង្រ្គាមឡើងវិញដូចកាលពី ៣០ឆ្នាំមុន។ ដោយរំលឹកអំពីការបង្កើតសង្រ្គាមនៅប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសដល់សហរដ្ឋអាមេរិក ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ១៩៧០។ សម្តេចមានប្រសាសន៍ថា ការធ្វើរដ្ឋប្រហារនេះហើយ បានបង្កើតឱ្យមានសង្គ្រាមនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំ ហើយថា ក៏ព្រោះតែមានរដ្ឋប្រហារនេះហើយ បានបង្កើតឱ្យមានខ្មែរក្រហមសម្លាប់មនុស្សផងដែរ។ សម្តេចបានចោទជាសំណួរថា តើអាមេរិកគួរតែទទួលពានអំពីការធ្វើបែបនេះ ឬត្រូវយកទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះការបង្កើតសោកនាដកម្មស្លាប់មនុស្សរាប់លាននាក់។ សម្តេចតេជោ ហ៊ុន សែន…