អំពាវនាវឲ្យមានការគាំទ្រហិរញ្ញវត្ថុ ដល់ប្រទេសទន់ខ្សោយ
ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យមានការគាំទ្រហិរញ្ញវត្ថុមួយរយៈបន្ថែមទៀត ដល់ប្រទេសទន់ខ្សោយ ដែលបានទទួលជោគជ័យក្នុងការឈានឡើងទៅកាន់ដំណាក់កាលអភិវឌ្ឍន៍បន្ត ដើម្បីឲ្យប្រទេសទាំងនោះអាចឈរជើងរឹងមាំ សម្រាប់ប្រកួតប្រជែងជាអន្តរជាតិ។