សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដែគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិអង្គការយូណេស្កូ «អង្គការទេសចរណ៍ពិភព លោក» លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និង ទីក្រុងបេតិកភណ្ឌ
ឯកឧត្តមលោកជំទាវ រដ្ឋមន្ត្រី និង ប្រធានប្រតិភូ នៃប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី លោកជំទាវ ឤន លឺម៉េស្ត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ្សាងហ្សុង ជូ នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គសន្និសីទទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិ អង្គការយូណេស្កូ អង្គការទេសចរណ៍ពិភព លោក លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមប្រធានបទ «ការអភិ រក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នាពេលនេះ។ កិច្ចប្រជុំ និងអង្គសន្និសីទអន្តរជាតិនេះ គឺជាវេទិកា ដ៏មានសារៈសំខាន់សម្រាប់ពិភាក្សា, ចែករំលែកបទពិសោធន៍រវាងស្ថាប័នជាតិ និងអន្តរជាតិ, អ្នកជំនាញ, អ្នកសិក្សាស្រាវជ្រាវដែលពាក់ព័ន្ធ សំដៅដាក់ចេញនូវវិធាន និងទិសដៅថ្មីៗ សម្រាប់ពិពិធកម្មផលិតផលទេសចរណ៍, ការតម្រង់ទិសការអភិវឌ្ឍ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព, ទាំងនៅ កម្ពុជា និងប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី និងពិភពលោក។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរចំញេះលេខាធិការដ្ឋាន អេស៊ីឌី អង្គការយូណេស្កូ, អង្គការទេសចរណ៍ពិភពលោក, សមាគមប៉ាតា និងសាកលវិទ្យាល័យសាន់សាញខូស, អូស្ត្រាលី ដែល ផ្តល់កិច្ចសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា…